លោកប្រធានាធិបតី ស៊ី ជិនពីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអីុតាលីនៅថ្ងៃព្រហស្បត្តិ៍នេះ

 (លោក Li Ruiyu)
ប្រែសម្រួលដោយ សួន សុមុនី, ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩
 យោងតាមឯកអគ្គរដ្ឋចិនប្រចាំទីក្រុង រ៉ូម ប្រទេសអីុតាលី  លោក Li Ruiyu បានមានប្រសាសន៍ថា លោកប្រធានាធិបតី ស៊ី ជិនពីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអីុតាលីនៅថ្ងៃព្រហស្បត្តិ៍នេះ ក្នុគោលបំណងដើម្បីលើកកម្ពស់សហប្រតិបត្តិការរវាងប្រទេសចិន និងអីុតាលី។

យោងតាមកាសែត China Plus បានចុះផ្សាយ និងដកស្រង់សំដីរបស់លោកឯកអគ្គរដ្ឋចិនប្រចាំទីក្រុងរ៉ូមថា អីុតាលី គឺជា ដំណើរទស្សនកិច្ចលើកទី០១ របស់លោកប្រធានាធិបតី ស៊ី ជិនពីង ទៅកាន់សហភាពអឺុរ៉ុប។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរ មានផែនការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃគម្រោងខ្សែក្រវ៉ាត់និងផ្លូវសេដ្ឋកិច្ច។ ភាគីអីុតាលី កំពុងយកឱកាសយុទ្ធសាស្រ្តនេះដើម្បីលើកកម្ពស់ទំនាក់ទំនងរបស់ខ្លួនជាមួយចិននិងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ។
 
លោក Li Ruiyu បានសង្កត់ធ្ងន់ថា "អីុតាលី គឺជាមិត្តដ៏ល្អដែលគួរឱ្យទុកចិត្តបាន និងជាដៃគូររបស់ចិនក្នុងសភាពអឺុរ៉ុប"។


 

 

No comments:

loading...
Designed by vnBloggertheme.com | Copyright © 2019 The International Relations | Blogger Templates.