ដកស្រង់អត្ថបទពី Reuters ប្រែសម្រួលដោយ សួន សុមុនី
លោកស្រី ប្រធានាធិបតីតៃវ៉ាន់ នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសសម្ព័ន្ធមិត្តបែបការទូតចំនួនបី នៅតាមតំបន់ប៉ាស៊ីហ្វិក ក្នុងសប្តាហ៍ក្រោយ ហើយអាចបញ្ឈប់ដំណើរទស្សនកិច្ចរបស់លោកស្រី ក្នុងទឹកដីអាមេរិក។ ចំពោះការធ្វើទស្សនកិច្ចនេះ វាអាចធ្វើឱ្យប្រទេសចិនខឹងយ៉ាងខ្លាំង។
កាលពីឆ្នាំមុន ប្រទេសចិន បានបញ្ចុះបញ្ចូលសាធារណរដ្ឋដូមីនីក( the Dominic Republic), ប៊ូគីណាហ្វាសូ(Burkina Faso) និងអែលសាល់វ៉ាឌ័រ(El Salvador) ដើម្បីបង្កើតនូវទំនាក់ទំនងជាមួយរដ្ឋបាលទីក្រុង Beijing ដោយបន្សល់នូវរដ្ឋាភិបាលដែលមានទំនាក់ទំនងការទូតផ្លូវការជាមួយទីក្រុងតៃប៉ិ(Taipei)។
ដំណើរទស្សនកិច្ចរបស់លោកស្រី ប្រធានាធិបតី ត្សៃ អ៊ីង វិន(Tsai Ing-wen) ទៅកាន់បណ្តាប្រទេសតូចៗនៃមហាសមុទ្រប៉ាស៊ីហ្វិកនៃកោះ Palau កោះ Nauru និងកោះ Marshall ក៏កើតមានចំពេលនូវភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងតៃប៉ិ និងប៉េកាំង ដែលប្រទេសចិន អះអាងថា កោះតៃវ៉ាន់ គឺជាដែនដីដ៏ពិសិដ្ឋរបស់ខ្លួន ហើយចាត់ទុកថា វាគ្រាន់តែជាខេត្តមួយដែលគ្មានសិទ្ធិទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋនោះឡើយ។
ចំណែកឯ លោកប្រធានាធិបតីចិន ស៊ី ជីនភីង បានចាប់ផ្តើមបើកសករាជថ្មី អមដោយសុន្ទរកថាដ៏សំខាន់នៅក្នុងទីក្រុងប៉េកាំង គំរាមប្រើកម្លាំងដើម្បីនាំ តៃវ៉ាន់ ឱ្យមកស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួនវិញ ទោះបីជាប្រទេសចិន បាននិយាយថានឹងខិតខំប្រឹងប្រែងដើម្បីសំរេចបានដោយសន្តិវិធី។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក ហ្សូ ស្សូ ចៀន (Hsu Szu-chien) បានប្រាប់សន្និសីទសារព័ត៌មានមួយនៅតៃប៉ិ កាលពីថ្ងៃព្រហស្បតិ៍ថា " គោលបំណងនៃដំណើរទស្សនកិច្ចរយៈពេល ៨ ថ្ងៃរបស់លោកស្រី ត្សៃ Tsai ដែលនឹងចាប់ផ្តើមពីថ្ងៃទី ២១ ខែមីនា គឺដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាមួយសម្ព័ន្ធមិត្តប៉ាស៊ីហ្វិកតៃវ៉ាន់។
លោកបានបន្ថែមថា តៃវ៉ាន់ នៅតែស្ថិតក្នុងការពិភាក្សាទាក់ទងនឹងការឈប់សំរាកក្នុងទឹកដីអាមេរិក។
មនុស្សម្នាក់ដែលមានចំណេះដឹងអំពីបញ្ហានេះ បានប្រាប់រ៉យទ័រ Reuters ថា ការឈប់សំរាក អាចនឹងមាននៅហ្គាម Guam ឬហាវ៉ៃ Hawaii យ៉ាងហោចណាស់ ក៏មានឱកាសនឹងធ្វើទស្សនកិច្ចមួយទៅកាន់ទឹកដីអាមេរិកដែលគេហៅថា«ជាទឹកដីដ៏អស្ចារ្យ»។
តៃវ៉ាន់បច្ចុប្បន្ន មានទំនាក់ទំនងផ្លូវការជាមួយបណ្តាប្រទេសចំនួន ១៧ ស្ទើរតែគ្រប់ប្រទេសតូចៗ ដែលមានការអភិវឌ្ឍកម្រិតទាប និងមិនសូវមានការអភិវឌ្ឍនៅក្នុងទ្វីបអាមេរិកកណ្តាល និងប៉ាស៊ីហ្វិកដូចជាបេលីស Belize និងណូរូ Nauruជាដើម។
ទីក្រុងតៃប៉ិ បានចោទប្រកាន់ទីក្រុងប៉េកាំងអំពីការផ្តល់ជំនួយ និងកញ្ចប់ប្រាក់កម្ចី ដើម្បីទាក់ទាញសម្ព័ន្ធមិត្តរបស់ខ្លួនឱ្យស្ថិតនៅឆ្ងាយពីការចោទប្រកាន់ ដែលក្រុងប៉េកាំងបដិសេធ។
អ្នកការទូតជាន់ខ្ពស់របស់រដ្ឋាភិបាលចិន លោក វ៉ាង យី បាននិយាយថា "ហាហា!" នៅសប្តាហ៍មុន នៅពេលដែលអ្នកកាសែត បានសួរថាតើសម្ព័ន្ធមិត្តរបស់តៃវ៉ាន់ប៉ុន្មាននាក់នឹងយកឆ្នាំនេះ។
សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសមហាអំណាចសំខាន់ៗដទៃទៀតដែរ បានរក្សាគោលនយោបាយ "ចិនតែមួយ" ដែលរារាំងទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះតៃវ៉ាន់ ប៉ុន្តែវាជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតរបស់កោះ និងអ្នកគាំទ្រអន្តរជាតិដ៏មានឥទ្ធិពលបំផុត។
ទំនាក់ទំនងនោះ ត្រូវបានជំរុញដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិច Donald Trump ដែលរដ្ឋបាលរបស់ខ្លួនកំពុងសម្លឹងមើលការលក់អាវុធកាន់តែច្រើននិងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរជាផ្លូវការ។
ឯកអគ្គរដ្ឋទូតអាមេរិកសម្រាប់សេរីភាពខាងសាសនា គឺលោក Sam Brownback បច្ចុប្បន្នស្ថិតនៅតៃប៉ិ។
ភាពតានតឹងរបស់ចិនចំពោះកោះតៃវ៉ាន់ បានកើនឡើងចាប់តាំងពីការបោះឆ្នោតរបស់ Tsai ខណៈពេលដែលក្រុងប៉េកាំងព្រួយបារម្ភថា លោកស្រី ចង់ជំរុញឱ្យមានឯករាជ្យភាពជាផ្លូវការរបស់កោះនេះ។
លោកស្រី Tsai មានប្រសាសន៍ថា លោកស្រី ចង់រក្សាស្ថានភាពដដែល ប៉ុន្តែនឹងការពារលទ្ធិប្រជាធិបតេយ្យតៃវ៉ាន់។
នៅល្ងាចថ្ងៃចន្ទ លោកស្រី Tsai បានហៅកិច្ចប្រជុំសន្តិសុខជាតិមួយក្នុងអំឡុងពេល ដែលលោកស្រី បានជំរុញឱ្យរដ្ឋបាលទប់ទល់សំណើរថា "ប្រទេសមួយប្រព័ន្ធពីរ" ដែលក្រុងប៉េកាំងប្រើដើម្បីជំរុញឱ្យមានការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់។
លោកស្រី Tsai បានអំពាវនាវដល់មន្រ្តីរដ្ឋាភិបាលឱ្យចេញវិធានការ ដើម្បីប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងជាថ្មីរបស់ចិនក្នុងការជ្រៀតជ្រែក និងការស្រូបយកដើមទុននិងទេពកោសល្យតៃវ៉ាន់។
លោកស្រី Tsai បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "អាជ្ញាធរទីក្រុងប៉េកាំង បន្តប្រើប្រាស់ប្រព័ន្ធប្រជាធិបតេយ្យសេរី និងសេរីភាពរបស់ខ្លួនដើម្បីជ្រៀតជ្រែកជាមួយការវិវត្តនយោបាយសេដ្ឋកិច្ចនិងសង្គមតៃវ៉ាន់ដែលបានក្លាយជាហានិភ័យធំបំផុតនៅតៃវ៉ាន់" ។
អតីតអាណានិគមអង់គ្លេសនៃទីក្រុងហុងកុង បានវិលត្រឡប់ទៅការគ្រប់គ្រងរបស់ចិនវិញនៅឆ្នាំ ១៩៩៧ ក្រោមរូបមន្ត "ប្រទេសមួយប្រព័ន្ធពីរ" ដែលបានផ្តល់ឱ្យមជ្ឈមណ្ឌលហិរញ្ញវត្ថុនូវកម្រិតស្វ័យភាពខ្ពស់។
ថ្ងៃអង្គ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែមីនា ឆ្នា២០១៩
លោកស្រី ប្រធានាធិបតីតៃវ៉ាន់ នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសសម្ព័ន្ធមិត្តបែបការទូតចំនួនបី នៅតាមតំបន់ប៉ាស៊ីហ្វិក ក្នុងសប្តាហ៍ក្រោយ ហើយអាចបញ្ឈប់ដំណើរទស្សនកិច្ចរបស់លោកស្រី ក្នុងទឹកដីអាមេរិក។ ចំពោះការធ្វើទស្សនកិច្ចនេះ វាអាចធ្វើឱ្យប្រទេសចិនខឹងយ៉ាងខ្លាំង។
កាលពីឆ្នាំមុន ប្រទេសចិន បានបញ្ចុះបញ្ចូលសាធារណរដ្ឋដូមីនីក( the Dominic Republic), ប៊ូគីណាហ្វាសូ(Burkina Faso) និងអែលសាល់វ៉ាឌ័រ(El Salvador) ដើម្បីបង្កើតនូវទំនាក់ទំនងជាមួយរដ្ឋបាលទីក្រុង Beijing ដោយបន្សល់នូវរដ្ឋាភិបាលដែលមានទំនាក់ទំនងការទូតផ្លូវការជាមួយទីក្រុងតៃប៉ិ(Taipei)។
ដំណើរទស្សនកិច្ចរបស់លោកស្រី ប្រធានាធិបតី ត្សៃ អ៊ីង វិន(Tsai Ing-wen) ទៅកាន់បណ្តាប្រទេសតូចៗនៃមហាសមុទ្រប៉ាស៊ីហ្វិកនៃកោះ Palau កោះ Nauru និងកោះ Marshall ក៏កើតមានចំពេលនូវភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងតៃប៉ិ និងប៉េកាំង ដែលប្រទេសចិន អះអាងថា កោះតៃវ៉ាន់ គឺជាដែនដីដ៏ពិសិដ្ឋរបស់ខ្លួន ហើយចាត់ទុកថា វាគ្រាន់តែជាខេត្តមួយដែលគ្មានសិទ្ធិទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋនោះឡើយ។
ចំណែកឯ លោកប្រធានាធិបតីចិន ស៊ី ជីនភីង បានចាប់ផ្តើមបើកសករាជថ្មី អមដោយសុន្ទរកថាដ៏សំខាន់នៅក្នុងទីក្រុងប៉េកាំង គំរាមប្រើកម្លាំងដើម្បីនាំ តៃវ៉ាន់ ឱ្យមកស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួនវិញ ទោះបីជាប្រទេសចិន បាននិយាយថានឹងខិតខំប្រឹងប្រែងដើម្បីសំរេចបានដោយសន្តិវិធី។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក ហ្សូ ស្សូ ចៀន (Hsu Szu-chien) បានប្រាប់សន្និសីទសារព័ត៌មានមួយនៅតៃប៉ិ កាលពីថ្ងៃព្រហស្បតិ៍ថា " គោលបំណងនៃដំណើរទស្សនកិច្ចរយៈពេល ៨ ថ្ងៃរបស់លោកស្រី ត្សៃ Tsai ដែលនឹងចាប់ផ្តើមពីថ្ងៃទី ២១ ខែមីនា គឺដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាមួយសម្ព័ន្ធមិត្តប៉ាស៊ីហ្វិកតៃវ៉ាន់។
លោកបានបន្ថែមថា តៃវ៉ាន់ នៅតែស្ថិតក្នុងការពិភាក្សាទាក់ទងនឹងការឈប់សំរាកក្នុងទឹកដីអាមេរិក។
អ្នកការទូតជាន់ខ្ពស់របស់រដ្ឋាភិបាលចិន លោក វ៉ាង យី បាននិយាយថា "ហាហា!" នៅសប្តាហ៍មុន នៅពេលដែលអ្នកកាសែត បានសួរថាតើសម្ព័ន្ធមិត្តរបស់តៃវ៉ាន់ប៉ុន្មាននាក់នឹងយកឆ្នាំនេះ។
លោកស្រី Tsai មានប្រសាសន៍ថា លោកស្រី ចង់រក្សាស្ថានភាពដដែល ប៉ុន្តែនឹងការពារលទ្ធិប្រជាធិបតេយ្យតៃវ៉ាន់។
លោកស្រី Tsai បានអំពាវនាវដល់មន្រ្តីរដ្ឋាភិបាលឱ្យចេញវិធានការ ដើម្បីប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងជាថ្មីរបស់ចិនក្នុងការជ្រៀតជ្រែក និងការស្រូបយកដើមទុននិងទេពកោសល្យតៃវ៉ាន់។
អតីតអាណានិគមអង់គ្លេសនៃទីក្រុងហុងកុង បានវិលត្រឡប់ទៅការគ្រប់គ្រងរបស់ចិនវិញនៅឆ្នាំ ១៩៩៧ ក្រោមរូបមន្ត "ប្រទេសមួយប្រព័ន្ធពីរ" ដែលបានផ្តល់ឱ្យមជ្ឈមណ្ឌលហិរញ្ញវត្ថុនូវកម្រិតស្វ័យភាពខ្ពស់។
ថ្ងៃអង្គ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែមីនា ឆ្នា២០១៩
How to get to Casino & Hotel in Phoenix - DrmCD
ReplyDeleteDirections to Casino & Hotel (Phoenix) with public 태백 출장안마 transportation. The following transit lines have routes that pass near Casino & Hotel Room 당진 출장안마 types: Non-smoking roomsSuitesSmokiProperty amenities: 동해 출장마사지 Free parkingFree High SpRoom 대전광역 출장샵 features: 김해 출장안마 Air conditioningRoom serviceS Rating: 4.5 · 17 reviews