(រូបភាពពីទំព័រហ្វេសប៊ុ៖ តេជគុណ. គូ សុភាព, Kou Sopheap)
យោងតាមទំព័រហ្វេសប៊ុក របស់ព្រះអង្គ កាលពីថ្ងៃទី ០៥ ខែ មីនា ឆ្នាំ២០១៩ តេជគុណ គូ សុភាព បានលើកឡើងអំពីមេរៀនជីវិតខ្លះៗ សម្រាប់ពុទ្ធបរិស័ទពិចារណា។
ព្រះអង្គ បានលើកឡើងថា៖ " ជីវិតមានរឿងច្រើនណាស់ អ្នកត្រូវតែរឹងប៉ឹង និងហ៊ានប្រឈមមុខចំពោះបញ្ហាទាំងឡាយ "។
ដោយយល់ឃើញថា សំណេររបស់ព្រះអង្គ គឺពិតជាមានន័យដើម្បីអំពីអប់រំសម្រាប់មនុស្សទូទៅនៅក្នុងសង្គម។ ដូច្នេះ ខ្ញុំ សូមដកស្រង់ទាំងស្រុងនូវខ្លឹមសារ ដែលព្រះអង្គបានសរសេរនៅលើទំព័រហ្វេសប៊ុកដូចខាងក្រោម៖
១. កុំប្រកាន់ខឹងច្រើនពេក និងរៀនអត់ឱនយោគយល់ខ្លះទៅ
២. ផ្គាប់ចិត្តមនុស្សគ្រប់គ្នាមិនបានទេ
៣. ខ្សែជីវិតមនុស្សម្នាក់ៗផ្សេងគ្នា
៤. រឿងណាហួសហើយ ឱ្យវាហួសទៅចុះយកជាបទពិសោធន៍ កុំស្តីបន្ទោសខ្លួនឯងអី
៥. រឿងថ្ងៃស្អែក ចាំស្អែកចាំជួប កុំបារម្ភហួសហេតុពេក
៦. អ្វីៗមិនចេះតែបានតាមចិត្តអ្នកចង់គ្រប់ពេលទេ
៧. រៀនរីករាយជាមួយអ្វីដែលអ្នកមាន
៨. រកពេលវេលាសម្រាក់ខ្លះ កុំធ្វើបាបកាយចិត្តអ្នកហួសហេតុពេក
៩. ជីវិតមានរឿងល្អខ្លះ មិនល្អខ្លះ រៀនទទួលយកទាំងពីរ
១០. ស្តាប់ធម៌អប់រំចិត្តជាប្រចាំ និងរៀនធ្វើសមាធិ។
ដកស្រង់ដោយ The International Relations
No comments: