រដ្ឋមន្ត្រីការពារជាតិរបស់កោះស្រី លង្កា លាលែងបន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកអត្តឃាត


លោករដ្ឋមន្ត្រី Hemasiri Fernando បានប្រាប់សារព័ត៌មាន រ៉ទ័រ នៅថ្ងៃព្រហស្បត្តិ៍នេះថា គាត់បានលាលែងពីមុខតំណែងដោយទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់បែកអត្តឃាតលើព្រះវិហារគ្រឹស្ទ និងសណ្ឋាគារដ៏ប្រណិត ដែលបានសម្លាប់មនុស្សចំនួន៣៥៩នាក់ និងរងរបួសចំនួនប្រហែល៦០០នាក់ កាលពីថ្ងៃអាទិត្យកន្លងទៅ។

គាត់បន្ថែមថា ខណៈពេលមិនមានការបរាជ័យលើផ្នែកផ្ទាល់ខ្លួនរបស់គាត់ទេ តែគាត់កំពង់ទទួលខុសត្រូវចំពោះការបរាជ័យនៃស្ថាប័នមួយចំនួន ដែលគាត់បានដឹកនាំក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ។
The International Relations

No comments:

loading...
Designed by vnBloggertheme.com | Copyright © 2019 The International Relations | Blogger Templates.