(កណ្តាល៖ សម្តេចព្រះសកលវិទ្យាធិការ និងខាងឆ្វេង ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា ព្រះសកលវិទ្យាធិការរង)
ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩
........................................................................................
ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជរាជធានីភ្នំពេញ បានរៀបចំពិធីប្រគេន និងប្រគល់សញ្ញាបត្រ ជូនដល់សមណនិស្សិត និងនិស្សិត ក្រោមព្រះវត្តមានសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះសកលវិទ្យាធិការ។
ថ្ងៃនេះ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ បានសម្រេចសមិទ្ធផលថ្មីមួយបន្ថែមទៀត ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាគ្រាប់ពូជសម្រាប់យកចំណេះជំនាញទៅសាបព្រោះនៅក្នុងសង្គមជាតិទាំងមូល។
ការអប់រំ គឺជាកត្តាដ៏ចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍខ្លួនឯងផ្ទាល់របស់មនុស្សម្នាក់ៗ និងជាការចូលរួមអភិវឌ្ឍសង្គមជាតិដ៏ធំ ដែលមិនអាចខ្វះបាន។ ការអប់រំ គឺជាចលករដ៏មានសក្តានុពលសម្រាប់ជំរុញឱ្យមានចង្វាក់ផលិតប្រកបដោយនិរន្តរភាព និងកំណើនសេដ្ឋកិច្ចនៅក្នុងគ្រសារ និងប្រទេសជាតិ។
ជាការពិត ក្រោមការដឹកនាំប្រតិបត្តិផ្ទាល់របស់ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី រតនា ព្រះសកលវិទ្យាធិការរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ បានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់លើការគ្រប់គ្រង ការកម្មវិធីសិក្សា ការសិក្សាស្រាវជ្រាវ និងផ្នែកផ្សេងៗទៀត។
ដូច្នេះ ធនធានមនុស្សទាំងនេះ នឹងចូលរួមចំណែកយ៉ាងធំជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងផ្នែកផ្សេងទៀត។
រក្សាសិទ្ធិដោយ TheIRS
No comments: