យោងតាមទំពរ័ហ្វេសប៊ុករបស់សម្តេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណារតនា ព្រះសកលវិទ្យាធិការស្តីទី នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ បានមានសង្ឃដីកាថា « ទោះបីកាន់ពុទ្ធសាសនា ឬឥស្លាមសាសនា យើងជាមនុស្ស និងរស់នៅបានដោយសារអាហារដូចគ្នា»។ ព្រះអង្គបានបន្តទៀតថា «លក្ខណៈពិសេសរបស់ទានគឺៈ ទាំងអ្នកឱ្យ និងអ្នកទទួលសុទ្ធតែរីករាយត្រេកអរ»។

(រូបថតហ្វេសប៊ុក៖ សម្តេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណារតនា)
ការផ្តល់អំណោយដល់ប្រជាពលរដ្ឋនៅឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងសម័យកូរ៉ូណា ឬកូវីដ១៩ គឺជាការជួយសម្រាលទុក្ខលំបាកមួយ និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។
ជាការពិត តួនាទីព្រះសង្ឃខ្មែរក្នុងសង្គម គឺពិតជាដើរតួនាទីសំខាន់ណាស់ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាមួយប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេជព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា បានមានសង្ឃដីកាថា «ជួយគ្នា ក្នុងគ្រាលំបាក»។ ក្នុងសម័យកូរ៉ូណា ឬកូវីដ១៩ យើងត្រូវចូលរួមទប់ស្កាត់ទាំអស់គ្នា ដើម្បីសេចក្តីសុខរួមគ្នា។ ទោះបីមិនច្រើន តែច្រើន។
ដោយ TheIRs
No comments: