ប្រទេសប៉ាគីស្ថាន បានធ្វើខ្លួនឯងឱ្យនៅឆ្ងាយពីខ្សែក្រវាត់និងផ្លូវរបស់ចិន

(News Article: NIKKEI ASIAN REVIEW), ADNAN AAMIR, Contributing writer, ប្រែសម្រួលដោយ សួន សុមុនី
រដ្ឋាភិបាលប៉ាគីស្ថាន បានបង្វែរប្រាក់ចំនួន២៤ ពាន់លានរ៉ូពីប៉ាគីស្ថាន(ស្មើនឹងចំនួនទឹកប្រាក់១៧១,៦ លានដុល្លារសហរដ្ឋអាមេរិក)ជាមូលនិធិសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធរួមគ្នាជាមួយប្រទេសចិនទៅនឹងផែនការសាងសង់ផ្សេងៗទៀត ខណៈដែលទីក្រុងអ៊ីស្លាម៉ាបាដ បានធ្វើខ្លួនឱ្យនៅឆ្ងាយពីទីក្រុងប៉េកាំង។

ដើមឡើយ មូលនិធិនេះ ជាគម្រោងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ដែលមានតម្លៃ រហូតដល់៦២ ពាន់លានដុល្លារអាមេរិក ដើម្បីស្ថាបនាច្រកសេដ្ឋកិច្ចរវាងប្រទេសចិន និងប្រទេសប៉ាគីស្ថានដែលជាច្រកដ៏សំខាន់មួយនៃគំនិតផ្តួចផ្តើមនិងជាខ្សែក្រវាត់ដ៏មហិច្ឆតារបស់ប្រធានាធិបតីចិនលោកស៊ី ជីនពីង(President, Xi Jinping)។ ប៉ុន្តែចាប់តាំងពីការផ្លាស់ប្តូររដ្ឋាភិបាលកាលពីខែសីហា ឆ្នាំមុន ភាគីទាំងពីរ មិនបានសំរេចចិត្តលើអនាគតច្បាស់លាស់សម្រាប់ CPEC (the China-Pakistan Economic Corridor) នោះទេ ។

ម៉្លោះហើយ ខណៈពេលដែលចំនួនមូលនិធិ ត្រូវបានបង្វែរទៅគម្រោងដទៃទៀត គឺគ្រាន់តែជាចំណែកមួយនៃចំនួនទឹកប្រាក់ដែលនឹងចូលទៅក្នុងខ្សែក្រវ៉ាត់និងផ្លូវថ្នល់ប៉ុណ្ណោះ។ នេះ គឺជាបង្ហាញពីភាពតានតឹងជុំវិញការវិនិយោគរបស់ចិននៅក្នុងប្រទេស។ 

យោងតាមក្រសួងផែនការនិងអភិវឌ្ឍន៍របស់ប៉ាគីស្ថាន វាបានចេញបទបញ្ជាមួយកាលពីថ្ងៃទី ១៩ ខែកុម្ភៈកន្លងទៅ ដើម្បីបង្វែរប្រាក់ចំនួន២៤ ពាន់លានរ៉ូពី សម្រាប់គម្រោងដែលត្រូវបានកំណត់ដោយអ្នកតាក់តែងក្នុងស្រុក ក្រោមកម្មវិធីគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា យូ.អ៊ិន( U.N.)។
  ការផ្លាស់ប្តូរនេះ ត្រូវបានអ្នកវិភាគមួយចំនួនមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប៉ាគីស្ថាន ដែលជាគណបក្សកាន់អំណាចបច្ចុប្បន្ន ត្រូវបានស្គាល់ថា គណបក្ស តេរ៉ីក អ៊ី អ៊ិនសាហ្វ ( Tehreek-e-Insaf Party) ដើម្បីផ្គាប់ចិត្ដសមាជិកសភាដោយអនុញ្ញាតឱ្យពួកគេ ធ្វើការសំរេចចិត្តលើគម្រោងអភិវឌ្ឍន៍។ អ្នកវិភាគផ្សេងទៀត បាននិយាយថា រដ្ឋាភិបាលបច្ចុប្បន្នមិនចាត់ទុក CPEC ជាអាទិភាពកំពូលរបស់ខ្លួនឡើយ។

មេដឹកនាំគណបក្សប្រឆាំង Molana Fazal ur Rehman បានឆក់យកឱកាសផ្លាស់ប្តូរទិសដៅដើម្បីវាយប្រហាររដ្ឋាភិបាលដោយសារតែការលះបង់គម្រោង CPEC ដោយអយុត្តិធម៌។ លោក Molana Fazal ur Rehman ត្រូវបានគេដកស្រង់សម្តី ដោយនិយាយតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា "រដ្ឋាភិបាល បានប្រព្រឹត្តលួចយកប្រាក់ចំនួន២៤ ពាន់លានរ៉ូពី ចេញពី ទឹកប្រាក់ចំនួន២៧ ពាន់លានរ៉ូពី សម្រាប់គម្រោងអភិវឌ្ឍន៍ដទៃទៀត" ដោយសំដៅដល់ចំនួនទឹកប្រាក់សរុប ២៧ ពាន់លានរ៉ូពី ដែលត្រូវបានគេកំណត់ទុកជាមុន ដើម្បីផ្តល់មូលនិធិដល់ផ្នែកមួយនៃ CPEC ។

ក្រសួងផែនការនិងការអភិវឌ្ឍ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី០៦ ខែមីនា ដើម្បីបញ្ជាក់ថា រូបិយប័ណ្ណ ដែលបានបង្វែរនោះ មិនមែនជាផ្នែកមួយនៃមូលនិធិស្នូលរបស់ CPECនោះទេ។ អ្នកវិភាគជាច្រើន បានចង្អុលបង្ហាញថា ការពិតក្រសួងមិនបានបដិសេធការបង្វែរមូលនិធិនេះទេ វាគ្រាន់តែជាសញ្ញានៃការផ្លាស់ប្តូរក្នុងនាមទីក្រុងអ៊ីស្លាម៉ាបាដ។

ការសង្ស័យរបស់គណបក្សប្រឆាំង PTI (
Pakistan Tehreek-e-Insaf ) អំពី CPEC មានលក្ខណៈប្រាកដប្រជា និងច្បាស់លាស់តាំងតែពីដើមដំបូង។ លោក Razak Dawood ដែលជាសមាជិកគណៈរដ្ឋមន្ត្រី បានទាមទារឱ្យគម្រោង CPEC ត្រូវបានដាក់នៅលើដែនទឹកកករយៈពេលមួយឆ្នាំ ព្រោះគាត់បានអះអាងថា ពួកគេមានផលប្រយោជន៍តិចតួចចំពោះប៉ាគីស្ថាន។

ទំនាក់ទំនងរវាងប៉ាគីស្ថាននិងចិន មានភាពស្មុគស្មាញដោយវត្តមានរបស់អារ៉ាប៊ីសាអ៊ូឌីត។ ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតកាលពីខែមុន បានប្តេជ្ញាចិត្តវិនិយោគទឹកប្រាក់ចំនួន២០ ពាន់លានដុល្លារអាមេរិក នៅប៉ាគីស្ថានដោយកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចរបស់អ៊ីស្លាមបាដលើប្រទេសចិន។ ក្រុមអ្នកវិភាគ បាននិយាយថា ប្រទេសប៉ាគីស្ថានឥឡូវនេះ ស្ថិតក្នុងជំហរមួយដើម្បីធ្វើសេចក្តីសម្រេចចិត្តដិតដល់ ដែលអាចធ្វើឱ្យប្រទេសចិនខឹងសម្បារដោយមិនបារម្ភពីផលវិបាកយ៉ាងខ្លាំងក្លាដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន។

លោក Michael Kugelman នាយករងនៃកម្មវិធីអាស៊ីនៅឯមជ្ឈមណ្ឌលវីលសុន បាននិយាយថា "ប្រភពផ្តល់មូលនិធិថ្មីទាំងនេះចំណាយប្រាក់បន្តិចបន្តួច ដើម្បីឱ្យនៅឆ្ងាយពីទីក្រុងប៉េកាំង និងធ្វើឱ្យកាន់តែងាយស្រួលសម្រាប់អ៊ីស្លាមបាដ ជ្រើសរើសយករបៀបដែលវាទាក់ទងទៅនឹងប្រាក់កម្ចីរបស់ប្រទេសចិន។

ប៉ុន្តែលោក Jonathan Fulton សាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយនៃសាកលវិទ្យាល័យ Zayed នៅអាប៊ូដាប៊ី បាននិយាយថា ប្រទេសចិននិងអារ៉ាប៊ីសាអូឌីត មិនចាំបាច់មានឥទ្ធិពលលើប្រទេសប៉ាគីស្ថានទេនៅពេលដែលប្រទេសទាំងពីរចែករំលែកផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងជ្រាលជ្រៅរួមទាំងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវផងនោះ។

ប្រទេសចិន មិនបានចេញសេចក្តីថ្លែងការណ៍ណាមួយអំពីការបង្វែរមូលនិធិរបស់អ៊ីស្លាមបាដហើយក្រុមអ្នកវិភាគ ខ្លះជឿជាក់ថា នេះគឺដោយសារតែក្រុងប៉េកាំង មិនបានឃើញការផ្លាស់ប្តូរណាមួយនោះទេ។ នេះគ្រាន់តែជាជំហានដ៏សំខាន់មួយដើម្បីដកចេញពី CPECប៉ុណ្ណោះ ។

លោក Hasaan Khawar អ្នកវិភាគគោលនយោបាយសាធារណៈដែលមានមូលដ្ឋាននៅអ៊ីស្លាមបាដ បានលើកឡើងថា រដ្ឋាភិបាលត្រូវបានបង្ខំឱ្យធ្វើការផ្លាស់ប្តូរដោយសារវិបត្តិសារពើពន្ធនិងមិនចង់ផ្លាស់ប្តូរពី CPEC នោះទេ ហើយ "រដ្ឋាភិបាលកំពុងកាត់បន្ថយទំហំ ដើម្បីកាត់បន្ថយទំហំសារពើពន្ធ ដែលអាចធ្វើទៅបាន។

លោក Kugelman ក៏បាននិយាយផងដែរថា រដ្ឋាភិបាលមិនបានបញ្ជាក់ថា ខ្លួនចង់បោះបង់ CPEC នោះទេ។ លោកបានបន្ថែមថា វាគ្រាន់តែចង់យកវិធីសាស្ត្រប្រុងប្រយ័ត្នថែមទៀត។

លោករដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ពេលនេះកំពុងស្ថិតនៅទីក្រុងប៉េកាំងសម្រាប់កិច្ចសន្ទនាយុទ្ធសាស្ត្រថ្នាក់រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាននិងចិនដែលក្នុងនោះ CPEC នឹងក្លាយជាធាតុមួយនៅក្នុងរបៀបវារៈនេះ។ នៅខែក្រោយ នាយករដ្ឋមន្ត្រី នឹងធ្វើទស្សនកិច្ចម្តងទៀតនៅប្រទេសចិនដើម្បីចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវថ្នល់ទី០២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ ប៉ាគីស្ថាន ត្រូវបានគេរំពឹងថា នឹងសុំឱ្យក្រុងប៉េកាំងកែប្រែវិសាលភាពនៅក្នុងកិច្ចព្រមព្រៀង CPEC ដើម្បីធានាថា ផលប្រយោជន៍ប៉ាគីស្ថានត្រូវបានការពារ។
 

     

  

No comments:

loading...
| Copyright © 2019 The International Relations | Blogger Templates.